close
Jump to content

ពានរង្វាន់បាល់ទាត់ពិភពលោក

ពីវិគីភីឌា
ពានរង្វាន់បាល់ទាត់ពិភពលោក
FIFA World Cup (អង់គ្លេស)
Coupe du monde de football (បារាំង)
Image
អ្នករៀបចំហ្វីហ្វា
បង្កើតឡើង១៩៣០
តំបន់អន្តរជាតិ
ចំនួនក្រុម១៣ (១៩៣០, ១៩៥០)
១៥ (១៩៣៨)
១៦ (១៩៣៤, ១៩៥៤–១៩៧៨)
២៤ (១៩៨២–១៩៩៤)
៣២ (១៩៩៨–២០២២)
៤៨ (២០២៦–បច្ចុប្បន្ន)
ព្រឹត្តិការណ៍ពាក់ព័ន្ធពានរង្វាន់បាល់ទាត់នារីពិភពលោក
ម្ចាស់ជើងឯកបច្ចុប្បន្នImage អេស្ប៉ាញ (ពានទីពីរ)
ម្ចាស់ជើងឯកច្រើនបំផុតImage ប្រេស៊ីល (ពានចំនួនប្រាំ)
គេហទំព័រfifa.com/worldcup

ពាន​រង្វាន់បាល់ទាត់ពិភពលោក[ស ១] ឬហៅតាមសំនៀងអង់គ្លេសថា វើលខាប់ គឺជា​ព្រឹត្តិការណ៍ប្រកួតប្រជែងបាល់ទាត់អន្តរជាតិ ដែលរៀបចំឡើងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (ហ្វីហ្វា) សម្រាប់ក្រុមជម្រើសជាតិបុរសកំពូល។​ ព្រឹត្តិការណ៍បាល់ទាត់មួយនេះត្រូវបានគេប្រារព្ធធ្វើឡើងរៀងរាល់បួនឆ្នាំ​ម្ដងចាប់តាំងពីបើកសម្ពោធតាំងពីឆ្នាំ១៩៣០ មកម៉្លេះ ដោយត្រូវបានអាក់ខានតែនៅក្នុងឆ្នាំ១៩៤២ និងឆ្នាំ១៩៤៦​ ប៉ុណ្ណោះទេដោយសង្គ្រាមលោកលើកទី២។ ក្រុមម្ចាស់ជើងឯកបច្ចុប្បន្នគឺ អេស្ប៉ាញ បន្ទាប់ពីពួកគេបានដណ្ដើមយកឈ្នះពានលើកទីពីររបស់ខ្លួនក្រោយពីបានផ្តួលក្រុមអតីតជើងឯកអាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍ប្រកួតកាលឆ្នាំ២០២៦[]

ព្រឹត្តិការណ៍​ពានរង្វាន់បាល់ទាត់​ពិភពលោក​នេះត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាព្រឹត្តិការណ៍​ប្រកួតកីឡា​បាល់ទាត់​ដ៏​មាន​កិត្យានុភាព​បំផុត​នៅ​លើ​ពិភពលោក ក៏ដូចជា​ព្រឹត្តិការណ៍​កីឡានិង​វប្បធម៌​ដែល​មាន​ចំនួនអ្នកទស្សនានិង​តាមដាន​យ៉ាង​ទូលំទូលាយ​ច្រើនបំផុត​នៅលើ​ពិភពលោកដែរ។[][][] ចំនួនអ្នកទស្សនាព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣.៥៧ ពាន់លាននាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុបនាពេលនោះទៅហើយ[][] ខណៈឯចំនួនអ្នកទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថាមាន ៥ ពាន់លាននាក់ ដោយមានមនុស្សប្រមាណ ១.៥ ពាន់លាននាក់បានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ[][]

ការប្រកួតដំបូងៗគឺត្រូវឆ្លងកាត់វគ្គជម្រុះទៅតាមសហព័ន្ធថ្នាក់តំបន់ឬទ្វីបជាមុនសិន ដែលត្រូវចំណាយពេលបីឆ្នាំមុនព្រឹត្តិការណ៍ធំបានមកដល់ដើម្បីជម្រុះយកក្រុមចូលទៅប្រកួតក្នុងព្រឹត្តិការណ៍ធំនោះ។ នៅក្នុងព្រឹត្តិការណ៍មេ ឬព្រឹត្តិការណ៍ធំ ក្រុមទាំង ៤៨ (គិតត្រឹមឆ្នាំ២០២៦)​ នាំគ្នាចូលរួមប្រកួតប្រជែងដណ្តើមតំណែងជើងឯកនៅតាមកីឡដ្ឋាននានាក្នុងប្រទេសជាម្ចាស់ផ្ទះ ដោយចំណាយពេលប្រមាណមួយខែ ដោយដំបូងឡើយត្រូវប្រកួតក្នុងវគ្គចែកពូល មុនពេលឆ្លងបន្តទៅវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដើម្បីកំណត់ក្រុមអ្នកឈ្នះចុងក្រោយ។ ប្រទេសជាម្ចាស់ផ្ទះគឺត្រូវចូលទៅក្នុងពូលប្រកួតនៃព្រឹត្តិការណ៍ធំដោយស្វ័យប្រវត្តិ។ ប្រទេសចំនួន ១៩ បានធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់មួយនេះ ហើយពេលខ្លះប្រទេសលើសពីមួយបានចូលរួមធ្វើជាសហម្ចាស់ផ្ទះ។

គិតត្រឹមព្រឹត្តិការណ៍ឆ្នាំ២០២៦ ពានរង្វាន់បាល់ទាត់ពិភពលោកត្រូវបានរៀបចំធ្វើឡើងចំនួន ២៣ លើកតាំងពីបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៣០ មក ហើយក្រុមជម្រើសជាតិសរុបចំនួន ៨៤ ក្រុមផ្សេងគ្នាបានចូលរួមប្រកួតប្រជែង។ ពានរង្វាន់នេះត្រូវបានឈ្នះដោយក្រុមជម្រើសជាតិចំនួនត្រឹមប្រាំបីប៉ុណ្ណោះ។ ជាមួយនឹងជ័យជម្នះចំនួនប្រាំដង ប្រេស៊ីលគឺជាក្រុមតែមួយគត់ដែលបានចូលរួមលេងនៅគ្រប់ព្រឹត្តិការណ៍នីមួយៗ។ ក្រុម​ផ្សេងៗដែលធ្លាប់បាន​ឈ្នះ​ពាន​រង្វាន់បាល់ទាត់ពិភពលោករួមមាន៖ ​អាល្លឺម៉ង់និង​អ៊ីតាលីដែលមាន​ពានចំនួន​បួន​រៀងៗ​ខ្លួន អាហ្សង់ទីនជាមួយនឹង​ពាន​រង្វាន់ចំនួន​បី ប្រទេសបារាំង អេស្ប៉ាញ និង​ក្រុម​បើកឆាកឈ្នះ​ពាន​ដំបូង​​អ៊ុយរូហ្កាយ ដែលមួយៗ​មាន​ពាន​រង្វាន់ចំនួន​ពីររៀងខ្លួន ហើយនិងប្រទេស​អង់គ្លេស​ដែល​មាន​ពាន​មួយក្នុងដៃ។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ព្រឹត្តិការណ៍មុនៗ

[កែប្រែ]
Image
ក្រុមចក្រភពអង់គ្លេសដែលបានឈ្នះវិញ្ញាសាបាល់ទាត់
នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩០៨
Image
ពានបាល់ទាត់អូឡាំពិកដែលបានប្រគល់ជូនក្រុមជ័យលាភី
នៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩២០

ចាប់ពីឆ្នាំ ១៩៣០​ដល់ឆ្នាំ ១៩៧០​ ពានរង្វាន់ហ្ស៊ុល រីមែត ត្រូវបានប្រគល់ជូនអ្នកឈ្នះ ប៉ុន្ដែវាត្រូវបានស្គាល់ដោយឈ្មោះថា ពានរង្វាន់ពិភពលោក តែប៉ុណ្ណោះ ។លុះដល់ឆ្នាំ ១៩៤៦ វាត្រូវបានដាក់ឈ្មោះឡើងវិញតាម ឈ្មោះលោកប្រធានសហព័ន្ធបាលទាត់ពិភពលោក(FIFA) ហ្ស៊ុល រីមែត ដែលបានរៀបចំការប្រកួតបាលទាត់ពិភពលោកដំបូងបំផុត។

ការប្រកួតជាអន្តរជាតិពីអតីតកាល

[កែប្រែ]
Image

ការប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិដំបូងបំផុត ត្រូវបានលេងនៅទីក្រុងក្លាសហ្គូវ(Glasgow)នៅឆ្នាំ ១៨៧២​ រវាងក្រុមជំរើសជាតិ ស្កុតឡែន និង ជំរើសជាតិ អង់គ្លេស​ ហើយបានបញ្ចប់ក្នុងលទ្ធផល០-០។ ចាប់តាំងពីសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានបង្កើតនៅឆ្នាំ១៩០៤ មក​ សហព័ន្ធបាល់ទាត់ពិភពលោក(FIFA)បានព្យាយាមរៀបចំអោយមានឡើងនូវការប្រកួតបាល់ទាត់ជាលក្ខណៈអន្ដរជាតិ រវាងប្រទេសដែលនៅក្រៅគម្រោងអូឡាំពិក ក្នុងប្រទេសស្វ៊ីស(Switzerland)នៅឆ្នាំ១៩០៦ ។

កំណត់សម្គាល់

[កែប្រែ]
  1. ជាភាសាអង់គ្លេស៖ FIFA World Cup ឬជាភាសាបារាំង៖ Coupe du monde de football

ឯកសារយោង

[កែប្រែ]
  1. "(ជាភាសាអេស្ប៉ាញ) Argentina Campeón Mundial: A 100 días de levantar la tercera – CONMEBOL". www.conmebol.com. 28 March 2023. Retrieved 14 July 2026.
  2. Stephen Dobson and John Goddard, The Economics of Football, page 407, quote "The World Cup is the most widely viewed sporting event in the world: the estimated cumulative television audience for the 2006 World Cup in Germany was 26.2 billion, an average of 409 million viewers per match."
  3. Glenn M. Wong, The Comprehensive Guide to Careers in Sports, p. 144, quote "The World Cup is the most-watched sporting event in the world. In 2006, more than 30 billion viewers in 214 countries watched the World Cup on television, and more than 3.3 million spectators attended the 64 matches of the tournament."
  4. Kay, Oliver (2026-06-13). "Why a World Cup is the biggest event on planet Earth". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/athletic/7349073/2026/06/11/world-cup-why-so-popular/.
  5. "2018 FIFA World Cup Russia Global broadcast and audience summary" (PDF). FIFA. Archived (PDF) from the original on 11 July 2021. Retrieved 23 July 2026.
  6. Tom Dunmore, Historical Dictionary of Soccer, page 235, quote "The World Cup is now the most-watched sporting event in the world on television, above even the Olympic Games."
  7. "One Month On: 5 billion engaged with the FIFA World Cup Qatar 2022". FIFA. Archived from the original on 18 January 2023. Retrieved 23 July 2026.
  8. "Big Oil emerges as one of the World Cup's biggest sponsors". Jefferson City News-Tribune. 2026-05-02. Retrieved 2026-07-23.